ភ្នំពេញៈ បុរសជនជាតិស្បែកខ្មៅចំនួន ១១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានអុកឡុក នៅក្នុហាងផឹកស៊ីមួយកន្លែង ដែលមានទីតាំងនៅម្តុំខាងក្រោយផ្សារសុវណ្ណា និង បង្កឲ្យមានរបួសស្នាមទៅដល់គ្នា គេម្នាក់ផងដែរនោះ។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤ និង ០០នាទីល្ងាច ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅហាងយីហោ OBI ផ្លូវតូប៉ាស់ ផ្ទះលេខ ៣៤ ក្រោយផ្សារសុវណ្ណា ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមជនជាតិស្បែកខ្មៅមួយក្រុម មានគ្នាចំនួន ១១នាក់ រួមទាំងប្រពន្ធជាជនជាតរិខ្មែរមួយចំនួនទៀតផងដែរ បាននាំគ្នាចូលទៅហូបចុកនៅក្នុងខាងខាងលើ។ លុះបន្តិចក្រោយមក ដោយមិនដឹងជាមានរឿងអ្វី ពួកគេក៏បានឈ្លោះគ្នា និងប្រតាយប្រតប់វាយគ្នា រត់ផ្អើលពេញហាង និងអ្នកជិតខាង រួមទាំងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានផងដែរ ចុះមកដល់និងចាប់ឃាត់ខ្លួនពួកគេ យកទៅកាន់នគរបាលប៉ុស្តិ៍ ទំនប់ទឹក។
ក្រោយពេលកើតហេតុ ក្រុមជនជាតិស្បែកខ្មៅទាំង ១១នាក់ ដែលបង្កការអុកឡុកនោះ ក៏ត្រូវបានកម្លាំងនគេបាលប៉ុស្តិ៍ ទំនប់ទឹកចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់នគរបាលអន្តោប្រវេសន៍ក្រុង ចាត់ការទៅតាមច្បាប់ជាបន្តទៅទៀត៕
មតិយោបល់