កំពង់ចាមៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ នៅតាមដេប៉ូលក់គ្រឿងឧបភោគបរិភោគ ស្ថិតនៅក្នុងភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា៖ ទឹកក្រូចម៉ាក OISHI ចំនួន ១៧ ដប, ទឹកក្រូចម៉ាក Zenya ចំនួន ២១ ដប, ទឹកក្រូចម៉ាក FANTA ចំនួន ៣៧ ដប សរុបចំនួន ៧៥ ដប។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពនិងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរៀងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់