ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ ប្រើប្រាស់ថ្នាំញៀនក្នុងផ្ទះសំណាក់ព្រះច័ន្ទពេញវង្ស

ភ្នំពេញ: ជនសង្ស័យប្រុសស្រី៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានចុះឆ្មក់បង្ក្រាបនិងឃាត់ខ្លួនករណីរក្សាទុក និងប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន។

ប្រត្តិបត្តការនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទី នៅចំណុចផ្ទះសំណាក់ព្រះច័ន្ទពេញវង្ស ផ្លូវ១៥៥ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៩នាក់នោះមាន៖ ១-ឈ្មោះ ចន្ទ័ ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦៧៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ ២-ឈ្មោះ ឃួន គង់ហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៣-ឈ្មោះ យ៉េង សេងធម៌ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ៤-ឈ្មោះ គីម ស្រីពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៥-ឈ្មោះ នុប ចាន់បូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-ឈ្មោះ ហែម សុគុណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ៧-ឈ្មោះ អេង អូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ៨-ឈ្មោះ ពៅ សុខវត្តនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៩-ឈ្មោះ សាំង ប៉ិច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:ដកហូត ៖ក្រាមពណ៌សថ្លាចំនួន០១កូនថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពី ទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានជនសង្ស័យមួយក្រុមកំពុងនាំគ្នាជក់គ្រឿងញៀន ហើយលោកអធិការបានបញ្ជាឲ្យកម្លាំងរបស់លោកផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគររដ្ឋបាលទឹកថ្លាចុះដល់ចំណុចកើតហេតុធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យទាំង០៩នាក់ យកមកធ្ធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់