ព័ត៌មានជាតិ

រថយន្តដឹកប្រេងឥន្ទនៈមួយគ្រឿង របស់ក្រុមហ៊ុន (LHR) ដាច់ចង្កូចបណ្ដាលឲ្យក្រទ្បាប់ ផ្អើលទាំងព្រឹក

កំពង់ចាមៈ នៅវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកប្រេងឥន្ទនៈ បានបើកក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦១ ត្រង់ចំណុចខាងលិចភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្តដឹកប្រេងឥន្ទនៈ ពណ៌ស ពាក់ស្លាកលេខព្រះសីហុន 3A-0485 របស់ក្រុមហ៊ុន (LHR) បើកបរដោយឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ដែលមានទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើ បានដាក់ចង្កូតបណ្ដាលឲ្យក្រឡាប់។

ករណីនេះ បង្កឲ្យខូចរថយន្ត ០១គ្រឿងធ្ងន់ ប៉ុន្តែមិនមានរបួសមនុស្សនោះទេ។

ក្រោយកើតហេតុ លោកវរសេនីយ៍ឯក សំណាល់ អធិការស្រុកបាធាយ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ ទៅប្រការនៅកន្លែងកើតហេតុ ដើម្បីបង្ការកុំឲ្យមានករណីអគ្គិភ័យ កើតឡើងជាយថាហេតុ៕

មតិយោបល់