កាលពីថ្ងៃទី២ខែមីនា កូរ៉េខាងជើងបានគម្រាមប្រើប្រាស់កំភ្លើងធំឬកាំជ្រួចមីស៊ីល បាញ់ទម្លាក់ ខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ដែលបង្ហោះចេញពីកូរ៉េខាងត្បូង។ សកម្មភាពខាងលើកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧប្បទ្វីកូរ៉េ ក្នុងពេលអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួម។ គេហទំព័រUriminzokkiri របស់កូរ៉េខាងជើងបានផ្សាយថា ទាហានកូរ៉េខាងជើងនឹងបាញ់ទម្លាក់រាល់ប៉េងប៉ោងហោះ ឬយន្តហោះគ្មានមនុស្សបើកនាំខាត់ប័នទៅផ្សព្វផ្សាយនៅកូរ៉េខាងជើងនោះ។ កូរ៉េខាងជើងជាប្រទេសតែមួយគត់ដែលបានបាចខិតប័ណ្ណទៅកូរ៉េខាងជើង ជាការបំពាន់ទៅនឹងអធិបតេយ្យភាពនិងតម្លៃថ្លៃថ្នូររបស់មួយ។ សកម្មភាពទាំងនោះបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជម្រុញឲ្យមានសង្គ្រាមតែប៉ុណ្ណោះ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល កូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសម យុទ្ធរួមកម្លាំងទាហានជើងទឹក នៅមុន…
មតិយោបល់