សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានាព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០វេលាម៉ោង១០និង០០នាទីសមត្ថកិច្ចខេត្តសៀមរាបបានធ្វើការដុតបំផ្លាញទំនិញខូចគុណភាពនៅស្រុកប្រាសាទបាគង។
លោកឧត្តមសេនីយ៍ត្រីម៉ក់ធារ៉ាស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា៖ដោយមានចំណារឯកភាពពីលោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២០។ជាក់ស្តែងនៅវេលាម៉ោង១០និង០០នាទីព្រឹកកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរៀបចំពិធីដុតបំផ្លាញចោលទំនិញខូចគុណភាពចំនួន១៤៥មុខស្មើនឹង៨៩៦គ.កនៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិសាស្ត្រភូមិអន្លង់ពីរឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមាសភាពដែលបានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន:
-តំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប។
-តំណាងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប។
-លោកអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង។
-លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់បន្ថែមទៀតថា៖ចំពោះវត្ថុតាងទាំងអស់ខាងលើនេះត្រូវបានសមត្ថកិច្ចចម្រុះដែលដឹកនាំសម្របសម្រួលនីតិវិធីដោយលោកសំរិទ្ធសុខុនព្រះរាជាអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានធ្វើការបង្ក្រាបកាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០២០នៅផ្សារទំនើបសីជីហ៊រលានស្ថិតនៅភូមិមណ្ឌល់២សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាបដែលវត្ថុតាងទាំងអស់នេះជាទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ហើយវាយលេខកាលបរិច្ឆេទថ្មីដើម្បីបន្លំភ្នែកអតិថិជន៕
មតិយោបល់