ភ្នំពេញៈ កាលពីវេលាម៉ោង៨និង០៥នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះសំណាក់គ្រីស ស្ថិតនៅផ្ទះលេខ៣៤ តាមបណ្តោយផ្លូវលេខ១១១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ លីម ធានុវណ្ណរង្សីទាវី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ ម្ចាស់ផ្ទះសំណាក់។
មូលហេតុៈ ឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ ខូចខាត ឆេះសម្ភារប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់ជាន់ទី៣ អស់ចំនួន១បន្ទប់ និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងនោះប្រើប្រាស់រថយន្តការិ.អគ្គិភ័យ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៤ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង៨និង២០នាទីព្រឹក នាថ្ងៃដដែល៕
មតិយោបល់