ក្រចេះ: នៅវេលាម៉ោង០៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយបានកើតឡើង បណ្ដាលអោយឆេះផ្ទះចំនួន០១ខ្នង ទំហំ០៧ x ០៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ស្ថិតនៅចំណុចភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ម្ចាស់ផ្ទះឈ្មោះ លាង លឿន ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ធាម សំ អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ ។
ខូចខាតរួមមាន៖
– ឆេះប្រាក់រៀលអស់ចំនួន ១.០០០.០០០ រៀល
– ឆេះប្រាក់ដុល្លារ ចំនួន ២០០០ ដុល្លារ
– មាសចំនួន០៣ ជី
– ប្លាកទីនចំនួន០៥ ជី
– អង្ករចំនួន ០១ បេ
– សៀវភៅគ្រួសារ
– សៀវភៅស្នាក់នៅ
– អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
– កាតចាក់វ៉ាក់សាំងកូវីដ១៩ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់ អស់ប្រហែល ៩០០០ ដុល្លារ ។
មូលហេតុ៖ បណ្ដាលមកពីភ្លើងចង្រ្កានដាំបាយ ។
ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្នួល បានចេញអន្តរាគមន៍បាញ់ពន្លត់ ធ្វើអោយរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត និងរថយន្ដដឹកទឹករបស់បងប្អូនប្រជាពលរដ្ឋ ចំនួន០២ រថយន្ត ៕


មតិយោបល់