ស្ទឹងត្រែងៈ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលងើបពីសម្រាន្តដើរទៅបត់ជើងតូច ហើយក៏រអិលជើង ធ្លាក់ពីលើខ្ទមបោកក្បាលនឹងឈើមួយដុំ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិអន្លងភេ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ អ៊ីវ សារុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអន្លងភេ ឃុំអនងភេ បានងើបទៅបត់ជើងតូច(នោម) រួចក៏រអិលជើង ធ្លាក់ពីលើខ្ទមបោកក្បាលនឹងឈើមួយដុំដែលមានមុខកាត់៤០សង់ទីម៉ែត្រ កំពស់៦០សង់ទីម៉ែត្រ បណ្តាលឲ្យពកថ្ងាសលើ ចញ្ចើមស្តាំ និងបែកចំចុងចញ្ចើមស្តាំ បណ្តាលឲ្យធ្លាក់ផ្កាប់មុខទៅនិងដី ស្លាប់ភ្លាមៗនៅនឹងន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការរដ្ឋានសហការ និងកម្លាំងប៉ុស្តិ៍អន្លងភេ និងក្រុមប្រឹក្សាឃុំអន្លង់ភេលោកមេភូមិ ព្រមទាំងពេទ្យមូលដ្ឋានចុះទៅពិនិត្យសពនិងស្តាប់កាបំភ្លឺពីក្រុមគ្រួសារឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់បោកក្បាលនឹងដុំឈើពិតប្រាកដមែន និងបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង គឺម ហុងសាន ឲ្យប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ #ហាមលួចចម្លងអត្ថបទនិងរូបភាពដោយគ្មានការអនុញ្ញាត ៕
មតិយោបល់