Post News Media ព័ត៌មានជាតិ បើករថយន្តរត់ត...

បើករថយន្តរត់តាក់ស៊ី ដឹកភ្ញៀវម្នាក់ងោកមួយភាំង ក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា រត់តាក់ស៊ី បានដឹកស្ត្រីម្នាក់ជាភ្ញៀវ ងោកមួយភាំង ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ ខណ:រថយន្តឡើងជិះពីលើក្បាលនាគពុះចែកទ្រូវផ្លូវ សំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនមានអ្នករងរបួស។

ហេយុការណ៍នេះ កើតឡើងកាលពីវេម៉ោង៤ ទៀបភ្លឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហព័ទ្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីបុរសជាម្ចាស់រថយន្តបង្ក បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ បានបើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AF-1046 បានដឹកស្ត្រីមា្នក់ជាភ្ញៀវ ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត ដោយសាររូបគាត់ បានងោកមួយភាំង ក៏រេចង្កូតរថយន្តមកខាងឆ្វេងដៃឡើងទៅជិះលើក្បាលនាគ ពុះចែកទ្រូងផ្លូវ បង្កឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណ:ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន នៅនិងកន្លែងហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ម្ចាស់រថយន្តបង្ក ជូនទៅសមត្ថកិច្ចជំនាញ រីឯរថយន្តសមត្ថកិច្ច បន្ទាប់ពីធ្វើការវាស់វែង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

Loading...