ព័ត៌មានជាតិ

បែកធ្លាយ​រូបភាព​សម្បក iPhone 6

​កាលពី​ខែ​ឧសភា កន្លងទៅ មាន​បែកធ្លាយ​រូបភាព​សម្បករ​បស់ iPhone 6 ម្ដង​រួចទៅហើយ ដោយឡែក​នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​មុន​ប៉ុន្មាន​ដែរ ប៉ុន្តែ​វា​ហាក់ដូចជា​ច្បាស់​ជាង​មុន​។​

1

​សារព័ត៌មាន​បារាំង Now here else បានបង្ហាញ​រូបភាព​ថ្មី​ដែល​អះអាង​ថា ជា​សម្បក​របស់ iPhone 6 ពិតប្រាកដ ហើយ​បើ​តាម​ពិនិត្យ​ឲ្យ​ជាក់ស្ដែង​វា​ហាក់ដូចជា​សម្បករ​បស់ iPhone 6 មែន​។ តាម​ការ​ពិនិត្យ​ទៅលើ​សម្បក​ថ្មី​នេះ វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ខុស​ពី​ទម្រង់ iPhone 5S និង​ធំ​ជាង​មុន ពោល​គឺ​ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​ចុះផ្សាយ​ថា iPhone ថ្មី​មាន​អេក្រង់​ធំ​ជាង​មុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា iPhone 6 ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ខែ​តុលា ជាមួយនឹង iWatch នាឡិកា​ឆ្លាត​វៃ​ដំបូង​របស់ Apple៕​

iphone_6_shell_front_rear-800x792iphone_6_shell_sides

មតិយោបល់