ភ្នំពេញៈ បុរសពីរនាក់បងប្អូន ចូលទៅផឹកស៊ីក្នុងហាង (យីហោ វីផ្លេស) ដែលមានប្រពន្ធធ្វើការនៅទីនោះ ហើយទើបនឹងបែកគ្នាបានជាង១០ថ្ងៃ ដោយបុរសជាបង និងជាប្តីផងនោះ បានទៅសូមសម្របសម្រួស និងជួបជុំគ្នាវិញ តែប្រពន្ធមិនព្រមរហូតឈានទៅដល់ផ្ទុះជាហិង្សា វាយប្រពន្ធមួយដៃ បណ្តាលបែកចិញ្ចើងខាងស្តាំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងផឹកស៊ី (យីហោ វីផ្លេស) តាមបណ្តោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសពីរនាក់បងប្អូន ទី១បងមានឈ្មោះស.ឌ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសំណង់ ស្នាក់នៅក្នុងការដ្ឋានមានស្រុកំណើត នៅខេត្តកំពង់ចាម និងទី២ប្អូនមានឈ្មោះស.ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ស្រុក កំណើតជាមួយគ្នា។ ចំណែកស្រ្តីរងគ្រោះ ជាប្រពន្ធមានឈ្មោះ ណ.វ ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរបុក្គលិក នៅហាងកើតហេតុខាងលើ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពងចាម។
តាមសម្តីបុរសជាបង និងត្រូវជាប្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា រូបគាត់និងប្រពន្ធរបស់គាត់ បានយកគ្នាអស់រយៈពេលជាង៤ ឆ្នាំមកហើយ ដោយមិនបានរៀបការតាមប្រពៃណីនោះទេ បានត្រឹមសែនព្រេនជាមួយគ្នាប៉ុណ្ណោះ និងមានកូនតូចពីរនាក់ក្នុងបន្ទុក ដោយមួយរយៈពេលចុងក្រោយ រូបគាត់មានការសង្ស័យថា ប្រពន្ធគាត់ មានប្រុសថ្មី ហើយថែមទាំងមានប្រុសផ្ញើលុយឲ្យចាយទៀត។
ដោយទ្បែកបើតាមចម្លើយស្ត្រីរងគ្រោះជាប្រពន្ធវិញ បានឲ្យដឹងថា ប្តីរបស់គាត់បានលួយមានស្រីថ្មី ថែមទាំងបានរករឿង និងធ្វើបាបរូបគាត់ថែមទៀតផង ទើបរូបគាត់បានប្រាប់ទៅប្តីថា យើងបែកគ្នាទៅ បន្ទាប់ពីបានបែកគ្នាអស់រយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ស្រាប់លេចមុខប្តីគាត់ ថែមទាំអបាននាំប្អូនប្រុសម្នាក់ ចូលមកផឹកស៊ីនៅក្នុងហាង ដែលគាត់ធ្វើការនោះ លុះមកដល់ម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់មកសម្របសម្រួល ដោយសូមជួបជុំគ្នាវិញ ដោយរូបគាត់មិនព្រម ប្តីគាត់បានវាយមួយដៃ បណ្តាលឲ្យបែកចុងចិញ្ចើមខាងស្តាំ ហូរឈាមបង្កឲ្យមានការភ្ញាកផ្អើល ដល់សន្តិសុខក្នុងហាង និងបុក្គលិក ក៏បាននាំដេញវាយបុរសបងប្អូនពីរនាក់ មកដល់ចំណុចភោជនីយដ្ឋាន ឡឺ ហ្វេនស៊ី តាមបណ្តោយផ្លូវ២៦១កែង និងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់២ ក៏មានប្រតាយប្រតប់គ្នា បណ្តាលក្រុមសន្តិសុខហាងផឹកស៊ី វីផ្លេស និងបក្ខពួក ទៅវាយចំរថយន្តលុចស៊ីសRX300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-4589 របស់ម្ចាស់ភោជនីយដ្ឋានឡឺ ហ្វេនស៊ី បង្កឲ្យរងការខូចខាតតិចតួច ខណៈនោះក៏មានកម្លាំងអាវុហត្ថខណ្ឌទួលគោកម្នាក់ បានឃើញហេតុនេះ បានចុះជួយអន្តរាគមន៍ តែក៏ត្រូវមួយដៃប៉ោងក្រោមភ្នែកខាងឆ្វេង ចុងក្រោយពួកគេ ក៏ត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង។
ក្រោយកើតសមត្ថកិច្ច បាននាំខ្លួនពីរនាក់បងប្អូន មកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ និងមានខាងតំណាងម្ចាស់ហាងទាំងពីរ បានមកដល់និងសម្របសម្រួលគ្នា ដោយខាងភាគីម្ចាស់ហាងវីផ្លេសចេញថ្លៃ ជួសជុលរថយន្តម្ចាស់ហាងឡឺ ហ្វេនស៊ី ដើម្បីបញ្ចប់រឿង ចំណែកកម្លាំងអាវុធហត្ថម្នាក់ដែលរងរបួស ត្រូវបានជនបង្កចេញសំណងថ្លៃជំងឺចិត្តចំនួន២៥ដុល្លារ រីឯស្ត្រីរងគ្រោះជាប្រពន្ធ មិនបានណ្តឹងប្តីនោះទេ សូមឲ្យសមត្ថកិច្ចជួយអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់បង្ករបួសស្នាមទៀត រួចឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់