បាត់ដំបងៈ កាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងថ្មើរជើង បណ្ដាលឲ្យ ត្រង់ចំណុចក្រុមទី១៧ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ ៥ ។
រថយន្តម៉ាកតូយូតា លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២B-២៣២៧ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ពេលមកដល់ចំណុចកើតហេតុ បានបុកអ្នកថ្មើរជើងរត់ឆ្លងផ្លូវពីខាងកើតទៅទិសខាង
លិច បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត។
អ្នកបើកបររថយន្តឈ្មោះ ផេង ដានី ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាគាំII ឃុំទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។ ចំណែកអ្នកថ្មើជើង ឈ្មោះ ហើយ សល់ ភេទស្រីអាយុ ៦៥ឆ្នាំ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ( ស្លាប់នៅពេទ្យខេត្ត
បាត់ដំបង) ។
ករណីនេះ សមត្ថកិច្ចបានប្រគល់ឲ្យកម្លាំងជំនាញចរាចរណ៍ខេត្តធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ៕
មតិយោបល់