ពោធិ៏សាត់ៈ ករណីគ្រោះថ្នាក់ឆេះរថយន្តមួយ បណ្ដាលឲ្យរងរបួសមនុស្ស ៥នាក់ កាលីវេលា១២ និង៤០នាទីយប់ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លើស្ពានធ្លាម្អម កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧០-១៧១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រយថយន្តដែលឆេះម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4180 ធ្វើដំណើរពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ បើកបរដោយជនជាតិចិន មានគ្នាចំនួន ៥នាក់ ។
ករណីនេះ បណ្តាលឲ្យឆេះរថយន្តមួយគ្រឿងទាំងស្រុង និងរបួសធ្ងន់ប្រុស ០២នាក់ ខណៈប្រុសចំនួន ០៣នាក់ទៀត រងបួសស្រាល។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ រីឯរថយន្តដែលឆេះនោះ កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍បានអូសដាក់ទុកនៅពីខាងមុខប៉ុស្តិ៍នគរបាលត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៏សាត់។
បញ្ជាក់៖ ជនជាតិចិន ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះពួកគាត់ចេះតែភាសារចិន មិនចេះអង់គ្លេសទេ ទើបកម្លាំងយើងសាក់សួរព័ត៌មានមិនបាន ។
ហេតុការណ៍នេះ បានប្រើប្រាស់កម្លាំងអន្តរាគមន៍ស្រុកចំនួន៦ នាក់ កម្លាំងប៉ុស្តិ៍ ៤នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ស្មើនិង៥០០០ លីត្រ អាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោង១ និង៣០០នាទី យប់ថ្ងៃដដែល៕
មតិយោបល់