ភ្នំពេញៈ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតនៅថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលវេលាម៉ោង ២និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោក ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ៣កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងបានដកហូតនៅម៉ូត មួយគ្រឿង លុះមកដល់វេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានដាក់គោលដៅត្រួតពិនិត្យច្បាប់ដដែល ដោយដាក់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលស្ថិតនៅចំណុចភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ផ្សេងទៀត ព្រមទាំងបានដកហូតនៅថ្នាំញៀន ២កញ្ចប់ និងម៉ូតូ ២គ្រឿង ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង ៦នាក់ដែលកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់នោះ ទី១ ឈ្មោះ មឿន ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ, ទី២ ឈ្មោះ សន មិនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិវៃវេតា ឃុំរាម ស្រុកពារាំង ខេត្តព្រៃវែង, ទី៣ ឈ្មោះ វន ស្រស់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ, ទី៤ ឈ្មោះ គង់ សម្បតិ្ត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិបឹងជន្មោន ឃុំព្រែកតាម៉ាក ស្រុកមុខកំពូល ខេត្តកណ្តាល, ទី៥ ឈ្មោះ មុខ ចាន់ថន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បើកអោស្តា, ទី៦ ឈ្មោះ សាំ ពន្លក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បើកអោស្តា បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិវិហារសួរ ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានដកហូតម៉ូតូ ៣គ្រឿង ទី១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-4374, ទី២ ម៉ូតូម៉ាក Wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL-4472 និងទី៣ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-3715 ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួចទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់