ព័ត៌មានជាតិ

បុរសម្នាក់ខឹងគេចោទប្រកាន់ថាខ្លួនជក់ថ្នាំញៀន ផ្ទុះទំនាស់វាយសំពងនឹងដំបង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចប៉ោស្វាយ ភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៃ ចិន ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបណ្តោះអាសន្នចំណុចប៉ោស្វាយ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូង ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនរងគ្រោះឈ្មោះ យ៊ូ រ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ។

មុននឹងកើតករណីហិង្សានេះកើតឡើង ជនរងគ្រោះនិងប្រពន្ធបានជេរចោទប្រកាន់ថាជនល្មើសជក់គ្រឿងញៀន ហើយបានឈ្លោះប្រកែកជេរគ្នាទៅវិញទៅមក។ ជនសង្ស័យក៏បានយកដំបងឈើ វាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសដៃខាងឆ្វេងហូរឈាម។

ក្រោយទទួលព័ត៌មានភ្លាមៗ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុហៅជនសង្ស័យឈ្មោះ មៃ ចិន យកមកសួរនាំនៅប៉ុស្តិ៍នគរបាល។ ក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុមកពីខ្លួនខឹងជនរងគ្រោះឈ្មោះយ៉ូ រេត និងប្រពន្ធបានជេរនិង ចោទថាខ្លួនជក់ប្រើប្រាស់គ្រឿងញៀន ក៏ខឹងពេកបានស្ទុះទាញព្រនង់ឈើវាយទៅលើជនរងគ្រោះត្រូវចំកំភួនដៃឆ្វេងបណ្តាលឲ្យដាច់សាច់ហូរឈាមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរបាលដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់