ព័ត៌មានជាតិ

Update៖ សូមបងប្អូនជួយស៊ែរផង! បុរសម្នាក់ចង.កសម្លាប់ខ្លួន មិនទាន់រកសាច់ញ្ញាតិឃើញ

ភ្នំពេញ: កាលពីម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីប្រទះឃើញសពបុរសម្នាក់ស្ថិតក្នុងសភាពស្អុយរលួយ ចង.ក នៅនិងដើមម្ខប់ក្នុងដីឡូត៍មួយកន្លែង។

ដំណើររឿង៖ មុនពេលកើតហេតុប្រជាពលរដ្ឋបានដើរនៅចំណុចដីឡូត៍ទំនេរទុកចោល ហើយធំក្លិនស្អុយក៏រកមើល ស្រាប់តែប្រទះឃើញសពបុរសខាងលើ ទើបត្រឡប់ទៅប្រាប់អ្នកជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ ។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យឃើញថាសពជនរងគ្រោះ ពាក់អាវពណ៌ពងក្រសាដៃវែង ស្លៀកខោខូវបោយពណ៌ខៀវ ជើងវែងសាកសពកំបុតចង្អុលដៃស្តាំ បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅតំកល់នៅវត្តឬស្សីសាញ់ក្នុងខណ្ឌដង្កោ រងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណតាមប្រពៃណី ៕

មតិយោបល់