ព័ត៌មានជាតិ

សមត្ថកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀនបានមេឈ្មួញម្នាក់ រួម និងថ្នាំញៀន២កញ្ចប់

កណ្តាល: នគរបាលប៉ុស្តិ៍កំពង់សំណាញ់ ដឹកនាំដោយលោក សំរិទ្ធ សនសុជា មេប៉ុស្តិ៍ និងលោក យាវ រដ្ឋា នាយរងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងក្រោមការដឹកនាំបញ្ជារផ្ទាល់ពីលោកអនុសេនីយ៍ឯក ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីគ្រឿងញៀនដ៏សកម្ម បានឃាត់ខ្លួនក្រុមជួញដូរបានម្នាក់ រួមនឹងថ្នាំញៀន០២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៦ នៅក្បែរវិហារយេស៊ូ ភូមិកំពង់សំណាញ០១ សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ។ ជនសង្សយ័មានឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បើតាមលោក សំរិទ្ធ សនសុជា មេប៉ុស្តិ៍កំពង់សំណាញ់ បានឲ្យដឹងថា ជនសង្ស័យខាងលើជាមុខសញ្ញា ជួញដូរគ្រឿងញៀន ជាយូរណាស់មកហើយ តែកម្លាំងរបស់លោកតាមប្រមាញ់ដែរ តែវាដឹងខ្លួនទាន់រហូត។ លោកបន្តរទៀតថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់បាន ចុះប្រតិបត្តិការណ៍ពួនស្ទាក់ ស្រាប់តែឃើញជនសង្ស័យកំពុងចែកចាយគ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនតែម្តង ហើយរកឃើញថ្នាំញៀន០២កញ្ចប់ តូចមួយ ធំមួយ ទូរស័ព្ទអាយហ្វូនហ្វអែស០១គ្រឿង លុយ២៥០.០០០រៀល និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់កាតាមនិតិវិធីច្បាប់៕

មតិយោបល់