ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បោកបក់រលំផ្ទះប្រជាពលរដ្ឋ១២ខ្នង នៅខេត្តបាត់ដំបង

បាត់ដំបង: មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ដោយមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ក្នុងនោះមាន៨ខ្នងរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច(កស្វាយ) ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

តែករណីនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ៕

មតិយោបល់