កោះកុងៈ កាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ ស្ពានអូរអណ្តាត ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ករណីនេះបង្កឡើងដោយ រថយន្តក្រឡាប់ខ្លួនឯង បណ្តាលមកពីបើកបរក្នុងស្ថានភាពល្បឿនលឿនហួសកំណត់ ជាន់ហ្វ្រាំងក្រឡាប់តែម្តង។ រថយន្តដែលក្រឡាប់នេះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សំបកឪឡឹក (ប្រភេទរថយន្តសណ្តោង) ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3B-4374 រ៉ឺម៉កសណោងពាក់ស្លាកលេខ ភ្នំពេញ 4A-0736 ដឹកអីវ៉ាន់ចាប់ហួយ របស់ក្រុមហ៊ុនគាធី បើកបរឈ្មោះ ម៉ុន មេត្តា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិអន្លុង ឃុំកណ្តោលដុំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) និងអ្នករួមដំណើ របួសធ្ងន់ (ត្រូវជាប្រពន្ធ) ដឹកសង្គ្រោះយកទៅមន្ទីរពេទ្យស្រុកបុទុមសាគរ ។
ករណីនេះកម្លាំងអធិការដ្ឋាន សហកាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង និងកម្លាំងពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយសង្គ្រោះ ដល់កន្លែងកើតហេតុ៕
មតិយោបល់