ព័ត៌មានជាតិ

ចោរឆក់ទូរសព្ទដៃចំនួន២នាក់ អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា

ភ្នំពេញ:​ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស( ឆក់ទូរស័ព្ទដៃ) ឃាត់នៅ​ចំណុចមុខមន្ទីរពេទ្យឯកជនវិបុលសុខ ផ្លូវលេខ២១៧ ភូមិ ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ យ៉ង យុទ្ធថៃ ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ មិនចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ (ធ្វើតេស្តទឹកនោមមានសារធាតុញៀន) , ទី២ឈ្មោះ ប្រុស គឹមឡាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ធ្វើតេស្តទឹកនោមមានសារធាតុញៀន)។

ក្នុងនោះដែរ សមត្ថកិច្ចវត្ថុតាងដកហូត ទូរសព្ទដៃចំនួន២ គ្រឿង ម៉ាកអាយហ្វូនសិចផ្លឹស ពណ៌ខ្មៅ ( របស់ជនរងគ្រោះ ),ម៉ាកសាំងសុងអេ៥ ពណ៌ស ចំនួន១គ្រឿង និងម៉ូតូចំនួន១គ្រឿង ម៉ាកសេ១៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-8299។

​ចំណែកជនរងគ្រោះឈ្មោះ ឡេង ផល្លា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅផ្ទះលេខ ២៧៩អឺ៥ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។

បច្ចុប្បន្នទូរសព្ទប្រគល់ឲ្យម្ចាស់វិញហើយ។ រីឯម៉ូតូនិងជនសង្ស័យទាំង២នាក់ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់