ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរស៤នាក់ជិះម៉ូតូឌុបគ្នា ទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅចំណុចតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករនាំងថ្មដែលដាក់បាំងផ្លូវបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និង មនុស្សប្រុសចំនួន៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះរួមមាន៖
ទី១.ឈ្មោះ កែវ ម៉េងគង់ ភេទប្រុស អាយុ២៨ឆ្នាំ(ស្លាប់) មុខរបរកសិករ រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ទី២.ឈ្មោះ សុំ អីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ (រងរបួសបាក់ជើង)រស់នៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ទី៣.ឈ្មោះ ឈិន ឆើត ភេទប្រុស អាយុ២២ឆ្នាំមុខរបរ កសិករ (រងរបួលស្រាល)រស់នៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ទី៤.មិនស្គាល់អត្តសញ្ញាណ (រងរបួលស្រាល) ។
ចំណែកម៉ូតូម៉ាក WAVE 125i ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FG-2731។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការវាស់វែង រួចប្រគល់សពទៅមន្ទីពេទ្យសម្ភរស្មី ដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕
មតិយោបល់