ព័ត៌មានជាតិ

ស្ត្រីម្នាក់ផ្សំគំនិតទុករបស់ចោរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា​ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទផ្សំគំនិតក្នុងករណីអំពើលួចកាច់កម៉ូតូ ត្រង់ចំណុចហាងម៉ាស្សាយីហោ១៦៨ ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ភៀវ សុងឹម ភេទស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ ខឹម សុកកឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ នៅវេលកើតហេតុ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួច ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ លេខតួ.លេខម៉ាស៊ីន ៥៦២១៦៤១ ទៅបាត់ស្រមោល តែដោយម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ជនរងគ្រោះក៏បានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវទីតាំងម៉ូតូ ដែលជនសង្ស័យលួចយកទៅទុក គឺនៅក្នុងបន្ទប់ជួលជនសង្ស័យខាងលើ ។

វត្ថុតាងដកហូតបាន៖
-ផ្លែតួនឺវីសកែច្នៃ សម្រាប់កាច់សោរកម៉ូតូចំនួន ០៥ដើម
-សោខ្សៀលេខ៨ចំនួន០៣ដើម
-តួនឺវីសដងជ័រពណ៌ខ្មៅចំនួន ០៣ដើម
-សោមាត់លេខ១០ ១២ ១៤ ១៧ ចំនួន ០៣ដើម
-សោមាត់ជាប់សោចិញ្ចៀនលេខ១៤ ចំនួន ០១ដើម
-មួកការពារ ចំនួន ០៤
-កូនសោម៉ូតូ ចំនួន ០៤គ្រាប់
-ប័ណ្ណសម្គាល់យានយន្ត(ម៉ូតូ) ចំនួន ០១សន្លឹក
-លិខិតលក់ម៉ូតូ ចំនួន ០១សន្លឹក
-វិក័យប័ត្ររបស់ហាងលក់ម៉ូតូយីហោ ចំណានចំណាប់ ចំនួន ០១សន្លឹក
-វ៉ីសចាប់ផ្លាកលេខមួយចំនួន
-ខោ អាវជនសង្ស័យមួយចំនួន
-គ្រាប់ដែកឆក់ សម្រាប់ចាក់បន្ទះសោសុវត្ថិភាព ចំនួន ០៨គ្រាប់

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ម៉ូតូដែលនៅផ្ទះរបស់ខ្លួនគឺមិត្តភ័ក្កិប្តីយកមកផ្ញើរទុកដោយមិនស្គាល់ឈ្មោះ ហើយវត្ថុតាងដែរធ្វើការឆែកឆេរ និងដកហូតនៅនឹងបន្ទប់ជនសង្ស័យ ជនសង្ស័យបានឆ្លើយថា ជាសម្ភារៈរបស់ប្តីខ្លួនដែលទុកក្នុងបន្ទប់រយៈពេលប្រហែល ០៣ខែមកហើយ ហើយប្តីខ្លួនមានម៉ូតូម៉ាកហុងដាឌ្រីមមិនចាំសេរី ពាក់ផ្លាកកំពត តែមិនចាំលេខ ហើយសមត្ថកិច្ចក៏បានយករូបថត ជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់កម៉ូតូក្នុងក្រុងសៀមរាប មួយរយៈក្រោយនេះ គឺជារូបប្តីជនសង្ស័យនិងមិត្តភ័ក្កិប្តី ពិតមែន ជនសង្ស័យបានឆ្លើយសារភាពទៀតថាខ្លួនត្រូវប្តីផ្តល់ឲ្យក្នុងមួយខែ ១០០ដុល្លារ ទុកជាថ្លៃបន្ទប់ជួល។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿងបញ្ជូននទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យបន្តទៀត ៕

មតិយោបល់