ព័ត៌មានជាតិ

ចុម! រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតទាំងសងខាង

ភ្នំពេញ: ជនជាតិបរទេសប្រុសស្រី២នាក់ បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ជ្រុលចង្កូចទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀត នៅខាងមុខពីក្រោយបណ្តោយឲ្យររថយន្តហាយឡែនឌ័រជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិបរទេសប្រុសស្រី២នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4856 ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5412 បើកបរដោយប្តីប្រពន្ធ២នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យខូចខាតតិចតួចរួចរុញទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7765 បើកបរដោយបុរសម្នាក់នៅខាងមុខបណ្តាលឲ្យក្រពឹតកាងខាងក្រោយយ៉ាងដំណំ។​ចំណែករថយន្តបង្ករលាត់ថ្នាំតិចតួច។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយម្ចាស់រថយន្តហាយឡែនឌ័មួយគ្រឿងរងគ្រោះមិនទារសំណងនោះទេ។ ចំណែករថយន្តបាឡែនត្រូវរថយន្តបង្កចេញថ្លៃដូរកាងថ្មីឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់