កំពង់ចាមៈ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះលោកតាអាយុ៩៣ឆ្នាំ ដែលរស់នៅតែម្នាក់ឯង ស្ថិតក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជនរងគ្រោះឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិខ្មែរ ( រស់នៅតែម្នាក់ឯង) ផ្ទះសង់អំឈើ ទំហំ៤×៥ ប្រក់ស្បូវ និងជញ្ជាំងបាំងស្បូវជុំវិញ បណ្ដាលឲ្យអគ្គិភ័យឆាបឆេះអស់ ។
ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រកបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម បានសហការជាមួយលោកមេភូមិ ចុះដល់កន្លែងកើតហេតុឃើញថា ផ្ទះត្រូវភ្លើងឆាបឆេះអស់គ្មានសល់ ។
មូលហេតុ៖ ម្ចាស់ផ្ទះឈ្មោះ ពេញ ម៉ៅ គាត់ដាំបាយសម្ល រួចហើយចុះមកក្រោមផ្ទះ ពេលនោះមានខ្យល់បោកបក់មក ក៏បណ្ដាលឲ្យ អណ្ដាតភ្លើង ឆាបឆេះជញ្ជាំង ហើយលោកតាក៏បានទៅពន្លត់ និងប្រជាពលរដ្ឋនៅជុំវិញ ក៏បាននាំគ្នាមកជួយដែរតែមានខ្យល់ខ្លាំង ធ្វើឲ្យភ្លើងឆេះអស់គ្មានសល់ ។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះ១ខ្នង ៤×៥, ប្រាក់រៀលចំនួន ១,៤១០,០០០៛(មួយលានសែសិបមួយម៉ឺនរៀល), អង្ករចំនួន ២បេ ស្មើ១០០គីឡូក្រាម, ម្ចាស់ផ្ទះមានរបួស ត្រូវកម្ដៅភ្លើងនិងស្លោកស្បែក ចំក្បាល មានកម្រិតស្រាល ៕
មតិយោបល់