កំពង់ស្ពឺៈ កម្លាំងនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលសំរោងទង បានឃាត់ខ្លួនបុរសម្នាក់(ជនល្មើស) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ពាក់ព័ន្ធនិងអំពើហិង្សាដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ គឹម ស្រីណេត ភេទស្រី អាយុ ១៨ឆ្នាំ នៅវេលាម៉ោង១២និង០៥ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ។
ករណីនេះបង្កឡើងដោយឈ្មោះ ម៉ូវ ឈុនលឹម ហៅ ជ្រឹង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង។ មូលហេតុបណ្តាលមកពីជនល្មើសឈ្មោះ ម៉ូវ ឈុនលឹម ហៅជ្រឹង ខឹងនឹងជនរងគ្រោះថាបាននិយាយមើលងាយខ្លួន បណ្តាលឲ្យរបួសត្រង់ក្បាលធ្ងន់ត្រូវបានក្រុមគ្រួសារធ្វើការបញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជន(ទន្លេ កន្ទិល)។
តាមចម្លើយសារភាព ជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានយកត្បូងចបកាប់ដី កាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ហើយជនល្មើសជាមនុស្សញៀនស្រាជាប្រចាំ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានផ្នែកព្រហ្មទណ្ឌស្រុក កសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តចាត់កាតាមនីតិវិធី៕



មតិយោបល់