ព័ត៌មានជាតិ

ក្រុម​ក្មេងទំនើងដែលកែ​​និង​ប្ដូរស៊ីម៉ាំងម៉ូតូ​ បង្កសម្លេងដូចយន្ដហោះ​រៀបឡើង ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

កំពង់ស្ពឺ: កម្លាំង​នគរបាល​អធិការ​ដ្ឋាន​ក្រុងច្បារមន​ និងកម្លាំងនគរបាលចរាចរណ៍​ខេត្ត​បានចុះប្រតិបត្ដិកា​រ​បង្រ្កាបក្រុម​ក្មេងទំនើងដែលប្រើប្រាស់បំពង់ស៊ីមាំង​ម៉ូតូ​កែច្នៃ​ ខុសលក្ខណ:បច្ចេកទេស​ ​សម្លេងបំពងខ្លាំង​ បង្កការរំខាន​ដល់​ការ​រស់នៅរបស់បងប្អូនប្រជា​ពល​រដ្ឋ​ នៅ​ក្នុង​ក្រុងច្បារមន​ និងស្រុកសំរោងទង​ ​ច្រើន​ធ្វើ​សកម្មភាព​នៅវេលាយប់​ តាមផ្លូវជាតិមួយចំនួនក្នុង​ខេត្តកំពង់ស្ពឺ​។

ជាលទ្ធផល​ សមត្ថកិច្ច​ឃាត់​បាន​
១-​ ឈ្មោះ ជា វាសនា ភេទប្រុស អាយុ​ ២៤ឆ្នាំ រស់​នៅភូមិរលួស សង្កាត់​ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២-​ ឃាត់បានម៉ូតូ​ ​០១​គ្រឿង ម៉ាក​ MSX ពណ៌ខ្មៅលាយខៀវ គ្មានផ្លាកលេខ​ បើកបរដោយឈ្មោះ ណាំ សុខនី ភេទប្រុស អាយុ​១៩ឆ្នាំ រស់នៅភូមិបែកជាំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានបំពាក់ស៊ីមាំងលឺខ្លាំង។
សមត្ថកិច្ច​បានហៅអាណាព្យាបាលមកធ្វើការធានា​ កិច្ចសន្យា​អប់រំ​ ឲ្យបញ្ឍប់​សកម្មភាព​ចាប់ពីពេលនេះតទៅ​ឲ្យដោះ​ ដូរ​ស៊ីម៉ាំងបំពងសំលេងខ្លាំងចេញដាក់​របស់ដើម​ត្រឹមត្រូវ​ចូលវិញ។
សូមយុវជនទាំងឡាយនាំគ្នាគោរពច្បាប់​និងសីលធម៌សង្គម៕

មតិយោបល់