ព័ត៌មានជាតិ

ទុស្សេខ្សែទូរសព្ទ ឆាបឆេះផ្ទះមួយខ្នងផ្អើលទាំងថ្ងៃ..

កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយជះទឹកពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះមានឈ្មោះ រស់ ញ៉ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តារ បណ្តាលឲ្យខូចខាត ទូចំនួន០១ , ទូរទស្សន៍១៥អិញចំនួន០១គ្រឿង និងទូរសព្ទអាយហ្វូនចំនួន១គ្រឿង។ ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តខ្សែទូរសព្ទ។

ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍ទេ ដោយអ្នកជិតខាងជួយពន្លត់ទាន់ពេល ដោយមិនបណ្តាលឲ្យប៉ះពាល់ដល់មនុស្សនិងរាលដាលបន្តឡើយ៕

មតិយោបល់