ព័ត៌មានជាតិ

ជនបរទេសម្នាក់ ចូលហាងផឹកស៊ីមិនឲ្យលុយ ដកកាំភ្លើងភ្ជង់គំរាម ផ្អើលទាំងយប់ នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង ជិតបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានករណីជនបរទេសបង្កហិង្សា រហូតឈានដល់យកកាំភ្លើងមកភ្ជង់គំរាមគេឯងថែមទៀត។

ដំណើររឿង​៖ ដំបូងទ្បើយគេឃើញ ជនបរទសម្នាក់ ចូលទៅផឹកស៊ីនៅហាងខាងលើ លុះផឹកចប់ដល់ពេលគិតលុយ មិនមានលុយគេ ក៏ត្រូវម្ចាស់ហាងសួរនាំ ស្រាប់តែជនបរទេស ខឹងបានវាយម្ចាស់ហាងមួយដៃចំមុខ រួចរត់ទៅផ្ទះបាត់។ មួយសន្ទុះក្រោយមក ស្រាប់តែត្រឡប់មកវិញ យកទាំងលុយ និងកាំភ្លើងមកភ្ជង់គេថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយកើតហេតុ ម្ចាស់ហាងបានទូរសព្ទ័រាយការណ៍ ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ជួយអន្តរាគមន៍ឃាត់ជនបរទេស រួមជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើមផងដែរ។

បច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានឃាត់ខ្លួន និងសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់