ព័ត៌មានជាតិ

រថយន្តFord ស្លាកលេខរដ្ឋ17 .2-0592 បុកពីក្រោយគោយន្តរបួសធ្ងន់៣នាក់នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: នៅថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ កើតឡើង នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ58-59 ត្រង់ចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត01គ្រឿង ម៉ាកFord ពាក់ស្លាកលេខរដ្ឋ17 .2-0592 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុក គោយន្ត01
គ្រឿង សណ្តោងរ៉ឺម៉ក ដឹកកូនឈើ បើកបរដោយឈ្មោះ កន វុទ្ធី ភេទប្រុស អាយុ23ឆ្នាំ នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោង
ទង ខេត្តកំពង់ស្ពឺ អ្នករួមតំណើរ 02 នាក់ ប្រុស 1- ឈ្មោះ ជួន ពុទ្ធា ភេទប្រុស អាយុ31ឆ្នាំ នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច និង2- ឈ្មោះ ចាត ចេង ភេទប្រុស អាយុ58ឆ្នាំ នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរស្របទិសគ្នា ពីក្រោយ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម៖
– របួសមនុស្ស 03 នាក់ ប្រុស ធ្ងន់ 01នាក់ (ឈ្មោះ កន វុទ្ធី)
– ខូចខាតរថយន្ត01គ្រឿងធ្ងន់ និងគោយន្ត01គ្រឿងធ្ងន់
ចំពោះ អ្នករបួសត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ
ចំណែក អ្នកបើកបររថយន្ត ពេលបុករួចបានរត់គេចខ្លួច ពីកន្លែងកើតហេតុ បាត់។
វត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី ៕

 

មតិយោបល់