កំពង់ចាមៈ ជនសង្ស័យចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតបាន ៖ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន១៨កញ្ចប់ ក្នុងនោះមាន៤កញ្ចប់ធំ និង១៤កញ្ចប់តូច ,ទូរសព្ទដៃ៦គ្រឿង និងម៉ូតូ៣គ្រឿង និងរួមទាំងរថយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់