ព័ត៌មានអន្តរជាតិ

រុស្ស៊ី អភិវឌ្ឍប្រព័ន្ធកាំភ្លើងធំដ៏ទំនើប សម្រាប់យោធាខ្លួន

រុស្ស៊ីៈ ឧត្តមសេនីយ៍ឯក និងមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក Oleg Salyukov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រព័ន្ធកាំភ្លើងធំ Nabrosok ដ៏ទំនើបរបស់រុស្ស៊ី កំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍ ហើយនឹងត្រូវបានប្រើ នៅក្នុងជួរកងទ័ពមីស៊ីល និងកាំភ្លើងធំរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

នៅពេលមានសំណួរសួរថា តើនឹងមានអាវុធអ្វីថ្មី សម្រាប់កងទ័ពជើងគោករុស្ស៊ី ដែលគេរំពឹងទុកថា នឹងត្រូវបានបង្កើតឡើង ក្នុងពេលឆាប់ៗខាងមុខនោះ លោក Salyukov បានប្រាប់កាសែត Moskovskij Komsomolets (MK) ថា ចំពោះកងកម្លាំងមីស៊ីល និងកាំភ្លើងធំ ក្នុងក៏រួមទាំងអង្គភាព Arctic ផងដែរ ប្រព័ន្ធ Nabrosok និងកាំភ្លើងត្បាល ដែលមានកំណែទម្រង់ផ្សេងៗគ្នា នឹងត្រូវបានបង្កើតទ្បើង សម្រាប់ដាក់ឲ្យប្រើក្នុងកងកម្លាំងពួកគេ។

ដោយលោកបានបន្ថែមទៀតថា ការអភិវឌ្ឍកាំភ្លើងស្វ័យប្រវត្តិ Koalitsiya-SV ជាមួយរបៀបបាញ់ប្រហារចម្រុះជាច្រើនជុំ ត្រូវបានបញ្ចប់ការអភិវឌ្ឍន៍ស្ទើរតែទាំងស្រុងហើយ សម្រាប់កងទ័ពជើងគោកខ្លួន៕

មតិយោបល់