ព័ត៌មានជាតិ

ទាស់សម្ដីគ្នា កើតជាហិង្សា បុរសម្នាក់ត្រូវគេកាប់ឲ្យរបួសយ៉ាងដំណំ

ព្រៃវែងៈ បុរសម្នាក់រងរបួសយ៉ាងដំណំ បន្ទាប់ពីទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ហិង្សា ត្រូវបុរសម្នាក់យកកាំបិតកាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង២៥នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈ្មោះ ឌី ណា ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិពរែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ជ័រ សារ៉ត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បានទាញកាំបិតតាំងតោម្ចាស់ផ្ទះ កាប់លើជនរងគ្រោះឈ្មោះ ទ្រី ប៉ីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ចំសៀតផ្កាខាងស្ដាំ ដាច់រយះ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយយកកាំបិតទៅជាមួយផង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើង ដោយសាររឿងជំពាក់លុយ ទិញស្រាបៀកម្ពុជាចំនួន ២០០០០រៀល ជាហេតុឈានទៅបង្កហឹង្សាដាក់គ្នា។

ក្រោយមកជនរងគ្រោះ ត្រូវបានរថយន្តពេទ្យដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយករណីនេះ សមត្ថកិច្ចកំពុងកសាងសំនុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់