បាត់ដំបងៈ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពទម្លុះពិដានបន្ទប់ផ្ទះជួល ចូលលួចប្រាក់គេ នៅក្រុមទី១៦ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះ ឈ្មោះ ហេង ម៉ាច ភេទស្រី អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យលួចប្រាក់បាតអស់ប្រហែល ១០០,០០០ (មួយសែនបាត)។
ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធី៕
មតិយោបល់