ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ត្រូវជនសង្ស័យម្នាក់ ល្បួងយកទៅដេកជាមួយប្រុស ក្នុងផ្ទះសំណាក់….

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយនាំអនីតិជន យកទៅដេកជាមួយប្រុស ក្នុងផ្ទះសំណាក់
កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រ ច.ធ ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ ចំណែកជនល្មើស ឈ្មោះម៉ាន រ៉េត ភេទស្រី អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលាងចានរោងការ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកNOKIA ចុចពិលពណ៌ក្រហម។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិឈ្មោះ ស.ព ភេទស្រី
បាននាំគ្នាដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ លុះដល់វេលាកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងតែអង្គុយហូបប្រហិត ស្រាប់តែឃើញជនល្មើស ដើរមកក៏ហៅហូបប្រហិត ជាមួយតែជនល្មើសមិនហូបទេ គ្រាន់តែចូលអង្គុយមើល ពេលជនរងគ្រោះហូបរួច ជនល្មើសបានបបួលជនរងគ្រោះ ដើរនៅភ្នំពេញដោយហៅម៉ូតូឌុប ជិះទៅបីនាក់ក្នុងនោះមានជនរងគ្រោះ ជនល្មើស ព្រមទាំងកូនស្រីរបស់ជនល្មើសផងដែរ
ពេលឌុបដល់រាជធានីភ្នំពេញ ម្តុំជិតរបងសាលារៀនចម្ងាយ ប្រហែល
២០០ម៉ែត្រពីរង្វង់មូល ជនល្មើសបានឲ្យម៉ូតូឌុបឈប់ ហើយតេហៅមនុស្សប្រុសម្នាក់ មិនស្គាស់ឈ្មោះ ជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាកមកដល់ហើយជនល្មើស បានចូលទៅក្នុងរថយន្តបុរសនោះនិយាយគ្នារួច ចេញមកវិញហុចលុយឲ្យថ្លៃម៉ូតូឌុប ហើយនាំជនរងគ្រោះ ជិះរថយន្តបុរសនោះទៅផ្ទះសំណាក់ មិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ ដោយជនល្មើសឲ្យជនរងគ្រោះ នៅអង្គុយលេងក្នុងបន្ទប់ ជាមួយបុរសម្នាក់នោះ ចំណែកឯជនល្មើស
ប្រាប់ថាចុះទៅក្រោមមួយភ្លែត ក៏ទៅបាត់រហូត។

ក្រោយមជនរងគ្រោះ ត្រូវបុរសនោះលួងលោម និងប្រើថ្នាំសម្រើបរួមភេទ ជាមួយជនរងគ្រោះ បានសម្រេច៤ដង លុះដល់ព្រឹកថ្ងៃទី២៧ ខែឆ្នាំដដែលបុរសម្នាក់នោះ បានប្រាប់ថា ខ្លួនចេញទៅធ្វើការហើយ ជនរងគ្រោះចាំនៅក្នុងបន្ទប់ ផ្ទះសំណាក់បន្តិចទៀត អ្នកជូនមកនិងមកយកទៅវិញហើយ ជនរងគ្រោះរង់ចាំមិនឃើញជនល្មើសមក ក៏តេទូរស័ព្ទមកជនល្មើស ពេលនោះជនល្មើសប្រាប់ឲ្យជិះម៉ូតូមក ចាំខ្លួនចេញលុយឲ្យ ហើយជនរងគ្រោះ បានជិះម៉ូតូឌុបមកដេក នៅផ្ទះជនល្មើសវិញ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបក្រុមគ្រួសាររបសជនរងគ្រោះ តាមរកឃើញនៅផ្ទះជនល្មើស ក៏ប្តឹងសមត្ថកិច្ចចុះជួញអន្តរាគមន៍ ឃាត់ខ្លួនជនល្មើសយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនល្មើស ពុំព្រមឆ្លើយសារភាពឡើយ
ទើបសុំគោលការណ៍ឃាត់ខ្លួន ដើម្បីបន្តនីតិវិធី៕

មតិយោបល់