បាត់ដំបងៈ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅបឹងជ្រៃតូច កោះថ្កូវ ឃុំគារលើ ផ្លូវប្រឡាយថ្មី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តកន្រ្តៃ ម៉ាកគូបូតាដឹកបងប្អូនសាច់ញាតិទៅធ្វើបុណ្យកាន់បិណ្ឌទៅវត្តកោះថ្កូវ បណ្តាលឲ្យក្រឡាប់ខ្លួនឯង ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៩នាក់ បើកក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានរេចង្កូតចូលប្រឡាយ។
ចំពោះករណីនេះ គោយន្ត ត្រូវបានសមត្ថកិច្ចយករក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី រីឯសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់