ការប៉ះពាល់ដោយផ្ទាល់ជាមួយសាកសព ឬវត្ថុដែលហូរចេញពីខ្លួនសាកសព ហើយមានផ្ទុកមេរោគកូវីដ១៩ និងការប៉ះពាល់ដោយផ្ទាល់ជាមួយរបស់របរនានាដែលមានផ្ទុកមេរោគកូវីដ១៩ គឺមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងសុខាភិបាល ហានិភ័យនៃការចម្លងមេរោគកូវីដ១៩ នៅពេលរៀបចំចាត់ចែងសពអ្នកជំងឺកូវីដ១៩ កើតឡើងដោយ ការប៉ះពាល់ដោយផ្ទាល់ជាមួយសាកសព ឬវត្ថុដែលហូរចេញពីខ្លួនសាកសព ហើយមានផ្ទុកមេរោគកូវីដ១៩ និងការប៉ះពាល់ដោយផ្ទាល់ជាមួយរបស់របរនានាដែលមានផ្ទុកមេរោគកូវីដ១៩។ មេរោគកូវីដ១៩ អាចរស់នៅលើផ្ទៃវត្ថុជាច្រើនម៉ោង នៅក្នុងបរិស្ថានខាងក្រៅខ្លួន មនុស្ស។ មេរោគនេះក៏ស្ថិតនៅជាមួយសាកសពអ្នកជំងឺកូវីដ១៩ បានយូរផងដែរ។
យ៉ាងណាមិញ ការគ្រប់គ្រងសពរបស់អ្នកជំងឺកូវីដ១៩ ជាភារកិច្ចរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែក ចំពោះការរៀបចំសពបន្ទាប់ពីស្លាប់ភ្លាម និងមុនពេលបញ្ជូនទៅចេញពីមន្ទីពេទ្យ គឺជាភារៈរបស់មន្ទីពេទ្យ រីឯការដឹកជញ្ជូនសពចេញពីមន្ទីពេទ្យទៅកាន់ទីតាំងបូជាសព ឬបញ្ចុះសព គឺជាភារៈរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ចំពោះអ្នកដែលពាក់ព័ន្ធដូចជា ក្រុមគ្រូពេទ្យ ក្រុមអ្នកដឹកជញ្ជូន ព្រះសង្ឃ អាចារ្យ អ្នកបូជា/បញ្ចុះសព ក្រុមអ្នកសម្អាត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ។ ដោយឡែកចំពោះសាចញាតិ គ្រួសារសព អាចទៅកាន់កន្លែងបូជា ឬ បញ្ចុះសពបាន តាមចំនួនដែលអាជ្ញាធរមានសមត្ថកិច្ចបានកំណត់ ៕
មតិយោបល់