កំពតៈ កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍ក្រាំងស្នាយ ស្រុកឈូក បានទទួល បណ្ដឹងតាមទូរស័ព្ទពីពលរដ្ឋ រស់នៅភូមិ តូច ឃុំក្រាំងស្នាយ ស្រុកឈូក ឈ្មោះ យិ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ថាមានចោរ ចូលលួចមាន់ផ្ទះខ្លួន។
ក្រោយពីទទួលបានបណ្ដឹង កម្លាំងប៉ុស្តិ៍បាន ធ្វើអន្តរាគមន៍ ទាន់ពេលវេលា ឃាត់ខ្លួន ជនសង្សយ័ ឈ្មោះ ឆឹង ណាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅមុខរបរ មិនពិតប្រាកដ និងមាន់ ចំនួន១២ក្បាល។
ជនសង្សយ័ឈ្មោះ ឆឹង ណាន់ នេះ ជាមុខសញ្ញចាស់ យើងបានចាប់បញ្ជូន ទៅពន្ធនាគារ ចំនួន៣លើករួចមកហើយ ពីបទលួច គោ ម៉ូតូនិងមាន់។
ថ្មីៗនេះ ក៏ទើបនឹងចេញពីគុក បាន ចំនួន១១ថ្ងៃ បន្តធ្វើ សកម្មភាពទៀត។
សមត្ថកិច្ចឃាត់ខ្លួនបបញ្ជូនទៅតុលាការរចាត់ការតាមប្បាប់់៕


មតិយោបល់