ព័ត៌មានជាតិ

​រថយន្តហ៊ីយ៉ាន់ដាយ បើកលឿនជាន់គ្មានប្រណី ​បុក​​ម៉ូតូនិង​កិន​ស្លាប់ស្រ្តីម្នាក់​នៅនឹងកន្លែង!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅ​​​ភូមិ​អណ្តូងច្រុះ ឃុំ អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

​​រថយន្ត​បង្កម៉ាក ហ៊ីយ៉ា​ន់​ដាយ ពណ៌ស ពាក់​ស្លាក​លេខ ព្រះសីហនុ​3A-5742 (អ្នកបើកបរ​មិន​ស្គាល់ឈ្មោះរត់គេចខ្លួន​) បើកបរ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​កំពង់ចាម​1C-8103 ជិះ​ដោយ​ឈ្មោះ ស្រ៊ន់ សាវឿន ភេទ​ស្រី អាយុ៥៨ឆ្នាំ នៅ​ភូមិ​ទី៧ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ហើយរថយន្តបង្កបាន​​ជ្រុលទៅ​បុក​គូទ​រថយន្ត​ម៉ាក​ ហាយឡែ​​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ​ភ្នំពេញ​2N-9895ផងដែរ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយក​វត្ថុតាង​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​។ ចំណែក​សាកសព ត្រូវបានសមត្ថកិច្ច​ប្រគល់​ជូន​​គ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំពោះករណីនេះ​កម្លាំងជំនាញ​កំពុង​ធ្វើស្រាវជ្រាវ រកម្ចាស់រថយន្តបង្ក៕

មតិយោបល់