ព័ត៌មានជាតិ

សង្ខារមិនទៀង! បុរសម្នាក់ កំពុងជិះម៉ូតូឌុបកូនៗស្រាប់តែត្រូវរន្ទះបាញ់ស្លាប់..

តាកែវ: មានករណីរន្ទះបាញ់មួយបានកើតឡើង ចំបុរសម្នាក់ដែលកំពុងជិះម៉ូតូឌុបកូនចំនួន២នាក់ បណ្តាលឲ្យឪពុកស្លាប់ និងកូនៗរងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងខណ:ដែល បុរសជាឪពុកបានជិះម៉ូតូឌុបកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បណ្តាលឲ្យស្លាប់បុរសជាឪពុកឈ្មោះ អ៊ឹម ធួន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកកូនៗវិញរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់