ព័ត៌មានជាតិ

សារព័ត៌មានបរទេស​ចុះផ្សាយ​រឿង​ស្ពាន​មិត្តភាព ចិន កម្ពុជា គ្មានគ្រឹះបង្កការព្រួយបារម្ភ​ដល់ពលរដ្ឋ​

អាជ្ញាធរ ស្រុកមុខ​កំពូល ​ខេត្តកណ្តាល មានការព្រួយបារម្ភ​យ៉ាងខ្លាំង ​អំពីសុវត្ថិភាព ​ស្ពាន ចិន កម្ពុជា ដែល​​លាត​សន្ធឹង​លើវិសាលភាព​ទន្លេមេគង្គ​ ។​នេះបើតាមការដកស្រង​​ពីសារព័ត៌មាន azbongda ចុះផ្សាយ​។​
សំណឹកដី ក្រោមស្ពាន​មិត្តភាព ចិន កម្ពុជា ​​កំពុងតែ​ធ្វើឲ្យ អាជ្ញា​ធរមានការព្រួយបារម្ភ យ៉ាងខ្លាំង ​ជាមួយនឹង​ស្ពានដែលកំពុងជួបបញ្ហានេះ ។ ទឹកជំនន់ បាន​វាយប្រហារដី ដែល​នៅជុំវិញគល់ស្ពាននេះ ​ដោយ​មើលឃើញយ៉ាងច្បាស់ថា ស្ពាននេះ គ្មានគ្រឹះនោះទេ ។​
Cambodia
លោក ប៊ុន សុខន ​រស់នៅខេត្តព្រៃវែង ​ដែលតែងតែ​ធ្វើដំណើរ​តាមផ្លូវនេះ បាន​ឲ្យដឹងថា ស្ពាននេះ​ជារឿយៗ​លោកតែងតែ​ធ្វើដំណើរ​នៅទីនេះ ហើយក៏មាន​មនុស្ស​ជាច្រើន មានការភ័យព្រួយ ជាមួយនឹងស្ពាន ខ្លាច​ដួលរលំ ។​

យើងអាចមើលឃើញច្បាសថា ស្ពាននេះគ្មាគ្រឹះនោះទេ ក្រោយ​​ទឹកបាននាំយក ដី នៅក្បែរគល់ស្ពាន​អស់ទៅនោះ ។​
ស្ពាននេះដែរ​សាងសង ដោយ ក្រុមហ៊ុនសំណង ស៊ាងហៃ គ្រុប ដោយចំណាយទឹកប្រាក់ ៤៣,៥ លានដុល្លារ ​អាមេរិក ។ ​ទឹកប្រាក់នេះដែរ វា​ជាកម្ចី​របស់រដ្ឋាភិបាលចិន ​តាំងពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០០៧ ដោយដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១១ ។​
ទាក់ទិននឹងបញ្ហានេះដែរ សារព័ត៌មានក្នុងប្រទេសកម្ពុជា​ជាច្រើន បាន​ព្យាយាម ទំនាក់ទនង​ ទៅកាន់ក្រុមហ៊ុនសំណង ខាងលើ តែមិនជោគជ័យ ៕​

មតិយោបល់