ម្សិលមិញនេះ យើងបានចុះផ្សាយថា ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter បានកើនឡើងដល់កម្រិតកំពូល មិនធ្លាប់ជួបចាប់តាំងពីចេញលក់ IPO កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ហើយក្រុមអ្នកវិភាគបានព្យាករថា នឹងកើនឡើងបន្តទៀត។
នៅថ្ងៃនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា នៅថ្ងៃអង្គារម្សិលមិញ ភាគហ៊ុនរបស់ Twitter បានកើនឡើងដល់ ៥២.២០ដុល្លារអាមរិកក្នុងមួយហ៊ុន ដែលកាលពីថ្ងៃចន្ទមានត្រឹមតែ ៤៩ដុល្លារអាមេរិក។
ការកើនឡើងនេះ ត្រូវបាន Twitter ចាត់ទុកជាកំណត់ត្រាថ្មី ហើយរំពឹងថាវានឹងកើនឡើងបន្ដទៀត បើទោះបីជាការកើនឡើងតិចតួចក្ដី៕

មតិយោបល់