ព័ត៌មានជាតិ

បុរសជនបរទេសម្នាក់ ខ្យល់គដួលស្លាប់ ខណៈដែលកំពុងជិះម៉ូតូ!

កំពត: កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ មានករណី​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ ​ខ្យល់គស្លាប់ខណ:ដែល​​កំពុង​ជិះ​ម៉ូតូ ​នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត។

​ជនរងគ្រោះមាន​ឈ្មោះ​ Peter Butterworth អាយុ​៦៨​ឆ្នាំ ​ស្នាក់នៅ​ភូមិ​​សង្កាត់​កើតហេតុ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ​ ធ្វើ​កោសល្យវិច័យ​ រួចបានឲ្យដឹងថា ​ជនរ​ង​គ្រោះ​​ស្លាប់​ដោយសារ​ខ្យល់គពិតប្រាកដមែន៕

មតិយោបល់