Post News Media ព័ត៌មានជាតិ រថយន្តសាំយ៉ុង...

រថយន្តសាំយ៉ុងកៀរម៉ូតូ ជិះ៣នាក់ឪពុកម្តាយនិងកូនស្រី របួសធ្ងន់ម្តាយនិងកូនស្រី!

ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងពណ៌សំបកឪឡឹកបានជ្រុលកៀរម៉ូតូវ៉េវអ៊ី​មួយគ្រឿងឌុបគ្នា៣នាក់ជាមួយឪពុកម្តាយនិងកូនស្រីបណ្តាលឲ្យកូនស្រីនិងម្តាយរងរបួសធ្ងន់ រថយន្តបង្កបើកគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា មុខបុរីប៉េងហួត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹកមិនចាំស្លាកលេខនោះទេបើកគេចខ្លួនបាត់។ ម៉ូតូរងគ្រោះម៉ាកវ៉េវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FU-4445
ជិះដោយបុរសជាប្តីឌុបប្រពន្ធនិងកូនស្រីមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កនិងម៉ូតូបើកស្របទិសគ្នាទិសដៅពីត្បូងទៅជើងដោយម៉ូតូបើកមុខរថយន្តបើកពីក្រោយ ខណ:មកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមិចរថយន្តក៏ជ្រុកចង្កូតកៀរប៉ះដៃចង្កូតម៉ូតូបណ្តាលឲ្យដួលស្ត្រីជាប្រពន្ធនិងកូនស្រីរងរបួសធ្ងន់។ ចំណែកបុរសជាប្តីមិនរបួសនោះទេភ្លាមៗនោះរថយន្តបានបន្តក្បឿនទៅមុខបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុទាក់ទងរថយន្តនិងជួយលើកជនរងគ្រោះដាក់លើរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ៕