ព័ត៌មានជាតិ

លុចស៊ីស RX300 ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់២កង់ ខណៈរថយន្តផ្ងារជើង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលរបាំងថ្មបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំ ណំតែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចជាប់របងព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តលុចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2M 2096 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់២កង់ រីឯរថយន្តបង្កក្រឡាប់ផ្ងារជើង ភ្លាមៗនោះដែរ ម្ចាស់រថយន្ត បានលូនចេញពីរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញ ចុះវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់