កណ្តាលៈ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានការប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ស្លៀកខោជើងខ្លីពណ៌គគី ស្លៀកខោក្នុងពណ៌ខ្មៅ ពាក់អាវយឺតដៃវែងបង្កង់ខ្មៅស សម្បុរខ្មៅស្រអែម កម្ពស់១.៧០ ម៉ែត្រ សក់កាត់ខ្លី ។
មុនពេលកើតហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្នបានរាយការណ៍មកនគរបាលប៉ុស្តិ៍កោះអន្លង់ចិន ថាបានឃើញសពមនុស្ស អណ្តែតទើនៅមាត់ច្រាំងទន្លេ ភូមិក្បាលកោះ។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបុស្តិ៍បានចុះមកដល់កន្លែងកើតហេតុឃើញមានសាកសពអណ្តែតទឹក។
ក្រោយពីជំនាញពិនិត្យហេតុស្រុក សហការ ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ពេទ្យឃុំ មេភូមិក្បាលកោះ បានចុះពិនិត្យសាកសពរួចឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ហើយពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់អាជ្ញាធរឃុំកោះអន្លង់ចិន ចាត់ចែងតាមប្រពៃណី៕
មតិយោបល់