រុស្ស៊ីៈ ប្រភពពីវិមានក្រឹមឡាំង បានឲ្យដឹងថា រុស្ស៊ី និងឥណ្ឌា គ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃទឹកប្រាក់ជាង ៥ពាន់លានដុល្លារ សម្រាប់ការបញ្ជូនប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីទៅកាន់ទីក្រុងញូវដេលី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
ជំនួយការជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រួតពិនិត្យកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសឥណ្ឌា នៅសប្តាហ៍នេះ។
ដោយលោក Ushakov បានប្រាប់អ្នកយកព័ត៌មានថា លោក ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នាថ្ងៃទី ៤ ខែតុលាខាងមុខ ។
ក្នុងនោះលោកបានមានប្រសាសន៍ថា «ស្នូលសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីផ្តល់ប្រព័ន្ធការពារអាកាស S-400៕
មតិយោបល់