បន្ទាយមានជ័យៈ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានករណីលង់ទឹកស្លាប់។ លោកវរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ឺន ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្ទុមរាយកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបាននិយាយថា ប្ដីរបស់គាត់បានយកឧបករណ៍ចេញទៅដាក់ត្រីក្នុងស្ទឹងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៨ រហូតដល់ម៉ោង៦ល្ងាច ដោយបាត់ប្តីយូរមិនឃើញមកផ្ទះ ពួកគាត់បាននាំគ្នាដើររក ពេលនោះស្រាប់តែឃើញទូកនិងសម្ភារ:ប៉ុណ្ណោះមិនឃើញប្ដីរបស់គាត់ឡើយ។ប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តទៀតថា រហូតដល់ម៉ោង១២និង1១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ទើបប្រទះឃើញសាកសពប្ដីរបស់គាត់អណ្តែតឡើងជាប់មែកឫស្សីចម្ងាយពីទូកប្រហែល៣០ម៉ែត្រ។
ប្រពន្ធជនរងគ្រោះបានបញ្ជាក់ទៀតថា ប្ដីរបស់គាត់ធ្លាប់មានជម្ងឺប្រកាច់ តេតាណុសទៀតផង។ លោកវរ:សេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យលើសាកសពរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព៕
មតិយោបល់