ព័ត៌មានជាតិ

ចុម! លោកចោរលួចរថយន្តគេតាំងពីភ្នំពេញ រត់គេចដល់កំពង់ចាម ត្រូវម្ចាស់គេប្រទះឃើញ

កំពង់ចាម: នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤៥នាទី អធិការនគរបាលស្រុកបាធាយបានទទួលបណ្តឹងតាមទូរសព្ទពីឈ្មោះ ជាម ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ០១សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថាខ្លួនបានប្រទះឃើញរថយន្តរបស់ខ្លួនម៉ាកតូយ៉ូតាកាមរី ពណ៌បៃតងចាស់ ស្លាកលេខ ភ្នំពេញ 2H-2336 ដែលបាត់កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២ ដែលទុកនៅចំណុចផ្លូវចូលផ្ទះរបស់ខ្លួន ហើយខ្លួនបានដាក់ពាក្យបណឹ្តងនៅសមត្ថកិច្ចរបស់ខ្លួនរួចហើយ គឺឈប់នៅកន្លែងលក់បាយនៅចំណុចថ្នល់កែងភូមិតាបែក ឃុំសំបូរ សុ្រកបាធាយ ខេត្តកំពង់ចាម ដោយយកស្កុត ពណ៌ខ្មៅបិតពីលើរថយន្តពេញ ហើយស្លាកលេខបានលុបកែលេខ6ទៅជាលេខ0វិញ ហើយខ្លួនបានសួររកម្ចាស់រថយន្តនោះពេលនោះមានមនុស្សប្រុស ម្នាក់ដើរ ទៅបើកទ្វាររថយន្តបម្រុងបញ្ឆេះបើកចេញ តែដោយខ្លួនស្រែកថារថយន្តនេះជារថយន្តរបស់ខ្លួនទេចោរលួចពីថ្ងៃមុនហើយជននោះក៏គេចខ្លួនពីកន្លែងរថយន្តនោះបាត់ទៅ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកអធិការនគរបាលស្រុកបាធាយ បានដឹកនាំកំលាំងចុះទៅកន្លែងកើតហេតុភ្លាមហើយក៏បានឃើញរថយន្តមានភិនភាគខាងលើឈប់ទីនោះមែនរួមនឹងម្ចាស់រថយន្តក៏នៅកន្លែងនោះដែល ហើយជនសង្ស័យបានគេចខ្លួនបាត់។ ចំពោះរថយន្តយើងយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្នាននគរបាលស្រុកបាធាយ និងបានធ្វើឆែកឆេរត្រួតពិនិត្យក្នុងរថយន្តមានសម្ភារ:ដូចខាងក្រោម៖
– បណ្ណ័សម្គាល់អាវុធខ្លី ចំនួន០១
– សំបុត្របញ្ជាក់កំណើត ឈ្មោះឈុំ រ៉ន ចំនួន០១
– សេចក្តីចម្លងសំបុត្រ បញ្ជាក់កំណើតឈ្មោះឌិន តេក ចំនួន០១
– អត្តសញ្ញាណបណ័្ណ ឈ្មោះឌិន តេក កូតចំនួន០១
– អត្តសញ្ញាណប័ណ្ណ នាយទាហ៊ានរបស់ឈ្មោះ ឌិន តេក ចំនួន០១
– កាតគ្រីរថយន្ត ស្លាកលេខភ្នំពេញ2D-7444 កូត ចំនួន០១
– អត្តសញ្ញាណប័ណ្ណ ឈ្មោះ ឃុន សុខខី ចំនួន០១
– សៀវភៅគ្រួសាររបស់ ឈ្មោះឌិន តេក ចំនួន០១ក្បាល
– ដែកពណ៍សចុងស្រួច ចំនួន០១
– កាតាបដាក់ខោអាវ ចំនួន០២ មានខោអាវមនុស្សប្រុសស្រីមួយចំនួន។

ចំពោះសម្ភារ:សមត្ថកិច្ចបានធ្វើកំណត់ហេតុចាប់យកនិងរក្សាទុកជាបណ្តោះអាសន្ននៅនិងអធិការដ្ឋានដើម្បីប្រគល់ជូនសមត្ថកិច្ចខណ្ឌជ្រោយចង្វារ យកទៅចាត់ការតាមនិតិវិធី។ ចំពោះវត្ថុខាងលើបានប្រគល់ជូនលោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកមកទៅចាត់ការបន្តតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់