កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី-នៅចំណុច មុខផ្ទះ ហិន ឡេង លើផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិទួលមាសឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ត កណ្តាល មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA Wave C110 ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម1J-0081(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ អុឹម ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតារាមឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្ត ព្រៃវែង (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យកាលម៉ែតតាមឡានសាម៉ុយមន្ទីពេទ្យបង្អែកស្រុក)និងអ្នករួមដំណើរពីក្រោយម្នាក់ឈ្មោះឆេន ភេទប្រុស
អាយុ ២៧ ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង(រងរបួសធ្ងន់ ត្រូវបានរថយន្តសាយម៉ុយដឹកយកទៅមន្ទីពេទ្យកាលម៉ែត)ម៉ូតូបើកក្នុងទិសដៅពីត្បូងមកជើង(ពីសារិកាកែវមកអរិយក្សត្រ) បានបើក
ជែងម៉ូតូមិនស្គាល់ម៉ាក ខាងឆ្វេងដែលមានទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA Wave C100 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BU-9965(ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ផាន់ សំណាង ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិតាស្គរ ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្ត កណ្តាល (ស្លាប់នៅកន្លែងកើតហេតុត្រូវបានប្រគល់សពជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី)នឹងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឿន សុផល ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ ។ម៉ូតូបើកក្នុងទិសដៅជើងទៅត្បូង(បញ្រ្ចាស់ទិសគ្នា) ។ មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បី ចាត់ការ តាមនិតិវិធី។
មូលហេតុមកពី អ្នកបើកម៉ូតូទាំងសងខាងបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយត្ន័៕
មតិយោបល់